Sunday, August 21, 2011

កញ្រ្ជោង​ភ្លើង ៧.០ ប៊ែតា (Firefox 7.0 beta)

កញ្រ្ជោង​ភ្លើង ៧.០ ប៊ែតា (Firefox 7.0 beta)

យើង ​ដឹង​ហើយថា​កាល​ ពី​ថ្ងៃ​ទី​ ១៦ ខែ​ សីហានេះ Mozilla ទើប​តែ​ដាក់​ឱ្យ​ទាញ​យក Firefox 6.0 beta តែ​ប៉ុណ្ណោះ ។ តែ​ពេល​នេះ​ស្រាប់​តែ​ចេញ​ Firefox 7.0 beta មក​ទៀត​ ហើយ​អ្វី​ដែល​ប្លែក​នោះ​គឺ​ Firefox 7.0 beta គឺ​អាច​កាត់​បន្ថយ​ការ​ប្រើប្រាស់​មែម៉ូរីបាន​រហូត​ដល់​ទៅ​ ៥០ភាគរយ ។
Firefox ​មាន​សម្រាប់​ Windows, Mac និង​ Linux ពេល​នេះ​អាច​ទាញ​យកបានហើយ ចំពោះ​អ្នក​ដែល​បាន​កំពុង​នឹង​ដំណើរ​ការ​ Firefox beta និង​ត្រូវ​បាន​បន្ទាន់​សម័យ​វា​ដោយ​ស្វ័យ​ប្រវត្តិ ។ Mozilla ក៏​បាន​ចេញផ្សាយ​នូវ​ជំនាន់​ beta សម្រាប់​ប្រព័ន្ធ​ទូរស័ព្ទ​ Android ផង​ដែរ ។ Firefox និង​ចេញ​ផ្សាយ​ជា​ផ្លូវ​ការ​នូវ Firefox 7 beta ​នៅ​ថ្ងៃ​ទី 27 ខែ កញ្ញា​ខាង​មុខ​នេះ ។
ការប្រើមែម៉ូរីត្រូវបាននៅ​ខាង​ក្នុង firefox ដូច​ជំនាន់​ beta ថ្មីនេះ​អាច​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​អ្នក​ប្រើប្រាស់​ទាំងអស់ ។ beta ថ្មី​​គឺ​ជា​លើក​ដំបូង​នៃ​ការ​ប្រើ Memshrink ។ “ Firefox 7 ប្រើ​មែម៉ូរី​តិច​ជាង​ Firefox 6 (និង 5, 4): ជា​ធម្មតា​តិច​ជាងពី 20% ទៅ 30% , ហើយ​ពេល​ខ្លះ​អាច​តិចជាងរហូត​ដល់​ទៅ​ 50%” ។ ខ្ញុំ​បាន​បន្ទាន់​សម័យ​ Firefox របស់​ខ្ញុំ​យប់​មិញ​នេះ ហើយ​ការ​ប្រើ​ប្រាស់ឃើញ​ថា​វា​ពិត​ជា​មាន​ល្បឿន​លឿន​ជាង​មុន​ឆ្ងាយ​ណាស់ បើ​ចាប់អារម្មណ៍​អាច​ទាញ​យក​នៅ​ទី​នេះ​បាន http://www.mediafire.com/?b94xk6h94xu99t8

No comments:

Post a Comment